John 9

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់​ពីកំណើត​

1កាល​ព្រះអង្គ​កំពុង​យាងទៅ​ព្រះអង្គ​ក៏ទតឃើញបុរសម្នាក់ខ្វាក់ភ្នែកតាំងពីកំណើត 2ពួកសិស្ស​ទូល​សួរព្រះអង្គថា៖ ​«លោក​គ្រូ​តើ​បុរសនេះ​ជា​អ្នក​មាន​បាបឬមួយឪពុកម្ដាយ​របស់​គាត់​ជា​អ្នក​មាន​បាប​បានជា​គាត់​កើតមកខ្វាក់ភ្នែកដូច្នេះ» 3ព្រះយេស៊ូមានបន្ទូល​តប​ថា៖ ​«មិនមែនដោយសារ​បុរស​នេះឪពុកម្ដាយ​របស់​គាត់​បាន​ធ្វើបាបទេប៉ុន្តែដើម្បី​ឲ្យ​កិច្ចការ​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​តាមរយៈគាត់វិញ 4ដ្បិតយើងត្រូវបំពេញកិច្ចការ​របស់​ព្រះមួយអង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមកទាន់នៅថ្ងៃនៅឡើយដល់ពេលយប់គ្មាន​នរណា​អាចធ្វើការ​បាន​ទៀតទេ 5កាលណា​ខ្ញុំ​នៅក្នុងពិភពលោកនេះ​ខ្ញុំ​ជាពន្លឺ​នៃ​ពិភពលោក​នេះ»។ 6ពេលមានបន្ទូល​អំពី​សេចក្ដី​ទាំងនោះរួចហើយ​ព្រះអង្គ​ក៏​ស្ដោះទឹកមាត់​ទៅលើ​ដីហើយយក​ទឹក​មាត់ធ្វើជាភក់លាបលើភ្នែក​របស់​បុរសនោះ 7រួចព្រះអង្គ​មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរទៅលាងក្នុងស្រះស៊ីឡោមចុះ» ​(​ពាក្យស៊ីឡោម​មាន​ន័យថាចាត់​ឲ្យ​ទៅ​)​ដូច្នេះ​គាត់​ក៏​ទៅលាងហើយត្រលប់មកវិញ​ទាំង​មើលឃើញ 8នោះពួក​អ្នកជិតខាងនិង​ពួក​អ្នកដែល​ធ្លាប់​ឃើញ​គាត់​ជា​អ្នក​សុំទានពីដើមមក​បាន​និយាយថា៖ ​«តើ​បុរស​នេះមិន​មែន​ជាអ្នកដែល​ធ្លាប់តែ​អង្គុយសុំទានទេ 9អ្នកខ្លះថា៖ ​«គឺគាត់ហ្នឹងហើយ!» ​អ្នក​ខ្លះទៀតថា៖ ​«ទេ! ​គាត់គ្រាន់តែស្រដៀង​នឹង​អ្នកនោះ!» ​ប៉ុន្តែ​គាត់ឆ្លើយថា៖ ​«ខ្ញុំហ្នឹងហើយ!»។ 10ដូច្នេះពួកគេ​ក៏​សួរគាត់ថា៖ ​«តើ​ដូចម្ដេចបានជាភ្នែក​របស់​អ្នកភ្លឺ 11បុរសនោះឆ្លើយថា៖ ​«មាន​ម្នាក់ឈ្មោះយេស៊ូ​បាន​ធ្វើភក់លាបភ្នែក​របស់​ខ្ញុំរួចប្រាប់ខ្ញុំ​ឲ្យ​ទៅលាងនៅក្នុង​ស្រះ​ស៊ីឡោមដូច្នេះ​ខ្ញុំ​បាន​ទៅលាងហើយ​ក៏​មើលឃើញ» 12ពួកគេសួរគាត់ទៀតថា៖ ​«តើ​អ្នក​នោះនៅឯណា?» ​គាត់​ឆ្លើយថា៖ ​«ខ្ញុំមិនដឹងទេ!»។ 13ពួកគេក៏​នាំបុរសខ្វាក់ភ្នែក​កាល​ពីមុននោះទៅជួប​ពួក​អ្នកខាង​គណៈ​ផារិស៊ី 14ថ្ងៃដែល​ព្រះ​យេស៊ូ​បាន​ធ្វើភក់ហើយ​ប្រោស​ភ្នែក​របស់​គាត់​ឲ្យ​ភ្លឺគឺ​ចំ​ថ្ងៃសប្ប័ទ 15ដូច្នេះពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​សួរគាត់ម្ដងទៀត​អំពី​របៀប​ដែល​ធ្វើឲ្យ​គាត់​មើលឃើញនោះគាត់ប្រាប់ពួកគេ​វិញ​ថា៖ ​«គាត់​បាន​យកភក់​មក​លាបលើភ្នែក​របស់​ខ្ញុំរួច​ខ្ញុំ​បាន​ទៅ​លាងហើយ​ក៏​មើលឃើញ»។ 16ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ ​«អ្នកនោះមិន​មែន​មកពីព្រះជាម្ចាស់ទេពីព្រោះ​គាត់​មិនគោរពថ្ងៃសប្ប័ទ» ​ប៉ុន្ដែ​មាន​អ្នក​ខ្លះទៀតថា៖ ​«តើ​មនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» ​នោះ​ក៏​មាន​ការ​បែកបាក់គ្នាក្នុងចំណោមពួកគេ 17ពួកគេក៏សួរបុរស​ខ្វាក់ភ្នែក​ពីមុននោះម្ដងទៀតថា៖ ​«តើ​អ្នកគិតថាអ្នកដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកភ្លឺនោះ​ជា​នរណា?» ​គាត់​ឆ្លើយថា៖ ​«គាត់​ជាអ្នកនាំព្រះបន្ទូល»។ 18ប៉ុន្តែពួក​ជនជាតិ​យូដាមិនជឿថា​គាត់​ជា​មនុស្ស​ខ្វាក់ហើយ​បាន​មើលឃើញ​វិញ​ទេដូច្នេះក៏ហៅឪពុកម្ដាយ​របស់​គាត់ដែល​មាន​ភ្នែក​ភ្លឺនោះមក 19សួរថា៖ ​«តើ​អ្នក​នេះជាកូនប្រុស​របស់​ពួកអ្នកដែលពួកអ្នក​បាន​ប្រាប់ថាខ្វាក់ភ្នែក​ពី​កំណើតចុះឥឡូវនេះដូចម្ដេចបានជា​គាត់​មើលឃើញ 20ឪពុកម្ដាយរបស់​គាត់ឆ្លើយថា៖ ​«យើង​ព្រមទទួលថានេះជាកូនប្រុស​របស់​យើងហើយវា​ពិត​ជា​ខ្វាក់​ពី​កំណើតមែន! 21ប៉ុន្ដែយើង​មិនដឹងថាឥឡូវនេះ​វា​មើលឃើញបានយ៉ាងដូចម្ដេចទេហើយក៏មិនដឹងថានរណា​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​វាភ្លឺដែរវាដឹងក្ដីហើយ​សូម​សួរវាចុះវា​អាច​ឆ្លើយដោយ​ខ្លួន​ឯង​បាន»។ 22ឪពុកម្ដាយរបស់​គាត់និយាយដូច្នេះព្រោះខ្លាច​ពួក​ជនជាតិ​យូដាដ្បិត​ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀងគ្នាហើយថាបើអ្នកណាទទួល​ស្គាល់​ព្រះអង្គថា​ជា​ព្រះ​គ្រិស្ដត្រូវកាត់​អ្នកនោះ​ចេញពី​សាលាប្រជុំ 23ហេតុនេះបានជាឪពុកម្ដាយ​របស់​គាត់និយាយថាវាដឹងក្ដីហើយ​សូម​សួរវាចុះ 24ដូច្នេះពួកគេ​ក៏​ហៅបុរសខ្វាក់ភ្នែកពីមុននោះមកជា​លើក​ទីពីរប្រាប់ថា៖ ​«ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការពិត​ចុះ​ដ្បិត​យើងដឹងថាអ្នកនោះជា​មនុស្ស​បាប 25គាត់ឆ្លើយថា៖ ​«ខ្ញុំ​មិនដឹងថា​តើ​អ្នកនោះ​ជា​មនុស្ស​បាបយ៉ាងណាទេខ្ញុំគ្រាន់តែដឹងថាពីមុន​ខ្ញុំ​ខ្វាក់ភ្នែក​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​មើលឃើញ» 26ពួកគេក៏សួរគាត់ទៀតថា៖ ​«តើ​អ្នកនោះ​បាន​ធ្វើអ្វី​ឲ្យ​អ្នក? ​តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកភ្លឺ​ដោយ​របៀបណា 27គាត់ឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​បាន​ប្រាប់​អស់​លោករួចហើយប៉ុន្តែ​អស់​លោកពុំស្ដាប់​ខ្ញុំ​ទេហេតុអ្វី​បានជា​អស់​លោក​ចង់ស្ដាប់ម្ដងទៀត​តើ​អស់​លោកចង់​ធ្វើ​ជាសិស្ស​របស់​គាត់ដែរ 28ពួកគេក៏ប្រមាថគាត់ថា៖ ​«ឯង​ទេ​ជាសិស្ស​របស់​អ្នកនោះរីឯយើងវិញជាសិស្ស​របស់​លោក​ម៉ូសេ 29ព្រោះយើងដឹងថាព្រះជាម្ចាស់​បាន​មានបន្ទូល​មក​លោក​ម៉ូសេ​ពិតមែន​ប៉ុន្ដែអ្នកនោះវិញ​យើង​មិនដឹងថាមកពីណាទេ 30បុរសនោះឆ្លើយ​ទៅ​ពួកគេថា៖ ​«រឿង​នេះចម្លែកណាស់ដែល​អស់​លោកមិនដឹងថា​គាត់​មកពីណាប៉ុន្តែ​គាត់​បាន​ធ្វើ​ឲ្យ​ភ្នែកខ្ញុំភ្លឺ 31យើងដឹង​ស្រាប់​ហើយថាព្រះជាម្ចាស់មិនស្ដាប់​មនុស្ស​បាបទេប៉ុន្តែបើ​មាន​អ្នក​ណា​ម្នាក់កោតខ្លាចព្រះជាម្ចាស់ហើយធ្វើតាមបំណង​របស់​ព្រះអង្គ​ទើប​ព្រះអង្គ​ស្ដាប់​អ្នក​នោះ 32តាំងពីដើមមកមិនដែលថា​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ភ្នែករបស់​មនុស្ស​ខ្វាក់ពីកំណើតភ្លឺឡើយ 33ដូច្នេះបើគាត់មិន​មែន​មកពីព្រះជាម្ចាស់ទេ​គាត់​ពុំអាចធ្វើអ្វីបានឡើយ» 34ពួកគេឆ្លើយតប​ទៅ​គាត់ថា៖ ​«ឯងកើតមកមានបាបទាំងស្រុង​តើ​ឯង​កំពុង​បង្រៀន​យើង​?» ​រួច​ពួកគេ​ក៏​បណ្ដេញគាត់ចេញ

ភាព​ខ្វាក់​ខាង​វិញ្ញាណ

35កាល​ព្រះ​យេស៊ូថា​ពួកគេ​បណ្ដេញគាត់ចេញនោះ​ពេល​ព្រះអង្គ​ជួបគាត់​ព្រះអង្គ​ក៏​មានបន្ទូល​សួរ​ថា៖ ​«តើ​អ្នកជឿលើកូនមនុស្ស​ដែរ​ឬទេ 36គាត់ទូលឆ្លើយថា៖ ​«លោក​ម្ចាស់​អើយ! ​តើ​កូន​មនុស្ស​ជានរណាដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់បាន 37ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​បាន​ឃើញគាត់ហើយ​គឺ​អ្នកដែល​កំពុង​និយាយជាមួយអ្នកនេះហើយជា​កូន​មនុស្ស» 38គាត់ក៏ទូលថា៖ ​«ព្រះអម្ចាស់អើយ! ​ខ្ញុំ​ជឿ​ហើយ!» ​រួច​គាត់​ក៏​ថ្វាយបង្គំព្រះអង្គ 39ព្រះយេស៊ូមានបន្ទូលថា៖ ​«ខ្ញុំ​បាន​មកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះ​គឺ​ដើម្បី​ឲ្យ​ពួក​អ្នកដែលមើលមិនឃើញ​បាន​ភ្លឺឡើងហើយ​ឲ្យ​ពួក​អ្នក​ដែល​មើល​ឃើញត្រលប់ជាខ្វាក់វិញ» 40កាលពួក​អ្នកខាង​គណៈ​ផារិស៊ីខ្លះដែលនៅជាមួយព្រះអង្គ​បាន​ដូច្នេះ​ក៏​ទូល​សួរ​ព្រះអង្គថា៖ ​«តើ​យើងខ្វាក់ដែរ​ទេ?» 41ព្រះយេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«បើ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្វាក់អ្នករាល់គ្នាគ្មានបាបទេប៉ុន្តែឥឡូវនេះ​អ្នករាល់គ្នា​និយាយថា​យើង​មើលឃើញនោះបាបរបស់អ្នករាល់គ្នា​នៅតែ​មាន
Copyright information for KhmKCB